|
|
លោក Hasan Salihamidzic នាយកកីឡាក្លឹប Bayern Munich បានធ្វើដំណើរទៅកាន់កោះ Mallorca នៃប្រទេសអេស្ប៉ាញ ដែលជាកន្លែងសម្រាកកម្សាន្តរបស់ ខ្សែប្រយុទ្ធ Robert Lewandowski ដើម្បីធ្វើការបញ្ចុះបញ្ចូលកីឡាករនេះឲ្យបន្ត។
ជាលទ្ធផលគឺខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះគឺនៅតែរក្សាចំហចង់ចាកចេញពី Bayern ដដែល។ គួរបញ្ជាក់ថា Lewandowski ក៏ធ្លាប់ប្រកាសជាសាធារណៈថា គេចង់ចាកចេញពី Bayern ដោយសុំឲ្យ Bayern ជួយសម្របសម្រួលការចាកចេញមួយនេះ។ Lewandowski បានផ្លាស់មកលេងនៅ Bayern តាំងពីឆ្នាំ២០១៤មក ដោយចូលរួមប្រកួតសរុប ៣៧៥ប្រកួត ស៊ុតចូល៣៤៤គ្រាប់ និងនៅសល់កុងត្រារយៈពេល ១ឆ្នាំទៀតជាមួយក្លឹប៕
ប្រភព ៖ Sky Sport
🔥ការប្រកួត SERIE A 🔥 LAZIO VS HELLAS VERONA ...
🔥ការប្រកួត SERIE A 🔥 PARMA VS UDINESE ...
🔥ការប្រកួត LEAGUE 1 🔥 BIRMINGHAM CITY VS WREXHAM ...
🔥ការប្រកួត LA LIGA 🔥 RAYO VALLECANO VS OSASUNA ...
Oleksandr Zinchenko មិនអាចសម្រាកពីការរងរបួសបានទេ។...